You are currently viewing ឧត្តមសេនីយ៍ទោ សៀ ​សម្បត្តិ បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ជំនាញ ការអនុវត្តតួនាទីភារកិច្ច ប្រចាំឆមាសទី១

ឧត្តមសេនីយ៍ទោ សៀ ​សម្បត្តិ បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ជំនាញ ការអនុវត្តតួនាទីភារកិច្ច ប្រចាំឆមាសទី១

ភ្នំពេញ៖​ នៅព្រឹកថ្ងៃអង្គារ​ ទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ជំនាញ ការអនុវត្តតួនាទីភារកិច្ច ប្រចាំឆមាសទី១ ឆ្នាំ២០២១ ក្រោមអធិបតីភាព​ លោក ឧត្តមសេនីយ៍ទោ សៀ ​សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ដោយមានចូលរួមលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលជំនាញ​ នាយការិយាល័យចំណុះ និងប្រធានអង្គភាពនគរបាលយុត្តិធម៌ ។