ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅការងារ ខែកញ្ញា ឆ្នាំ២០១៦
និងផ្សព្វផ្សាយអំពីផែនការ ការពារសុវត្ថិភាព ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី
កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយ នាយរងការិយាល័យ និងពលអាវុធហត្ថកងរាជអាវុធហត្ថខេត្តចំនួន ៥៨នាក់ផងដែរ។
យោងតាមរបាយការណ៌ ស្តីពីលទ្ទផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០១៦ ដែលអានដោយលោកវរសេនីយ៌ត្រី កែវ វុធ នាយរងសេនាធិការដ្ឋានអហខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា កងរាជអាវុធហត្ថខេត្តព្រះវិហារបានចូលរួមយ៉ាងសកម្មក្នុងការ
ថែរក្សាស្ថេរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ការពារប្រតិភូជាតិ អន្តរជាតិ បានល្អប្រសើរ។ ក្នុងខែនេះបទល្មើសព្រហ្មទណ្ឌបានកើតចំនួន០៣ករណី ស្មើនិង០៤លើក ក្នុងនោះបទឧក្រិដ្ឋ០១ករណី ស្មើនឹង០១លើក បទមជ្ឈឹម០២ករណី
ស្មើនឹង០៣លើក។ ក្នុងនោះអហខេត្តព្រះវិហារបង្ក្រាបបាន០៣លើក(បទឧក្រិដ្ឋ០១លើក
បទមជ្ឈឹម០២លើក) ជាក់ស្តែងស្រាវជ្រាវបង្ក្រាបបទល្មើលរួមមាន៖
-ករណីហិង្សាមានស្ថានទំងន់ទោស
-ករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់
-ករណីដឹកជញ្ជូនឈើគ្រញូងខុសច្បាប់។
ក្រៅពីការងារស្រាវជ្រាវបង្ក្រាបបទល្មើសបានចូលរួមធ្វើប្រតិបត្តិការការពារសន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ បទបញ្ជា ការងារមនុស្សធម៌និងសង្គ្រោះ គ្រោះមហន្តរាយ និងខិតខំកសាងអង្គភាព ជំរំជម្រក ការងារអប់រំហ្វឹកហ្វឺន ការងារបង្កបង្កើនផលចិញ្ចឹមសត្វ និងការងារធានាមធ្យោបាយសម្ភារះផងដែរ។