ព្រៃវែង៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងជំនាញរដ្ឋបាលព្រៃឈើ អញ្ជើញដឹកនាំនាយ នាយរង និងពលអាវុធហត្ថខេត្តដាំកូនឈើនៅដីគ្រោងសាងសង់ បញ្ជាការដ្ឋានខេត្តថ្មីបានចំនួន ៦៣ដើម។