រតនគិរី៖ នៅវេលាម៉ោង ១៥ និង ៣០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតត្រង់ចំណុចភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយឃាត់ខ្លនជនសង្ស័យចំនួន២នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់, ម៉ូតូចំនួន ១ គ្រឿង, ទូរស័ព្ទដៃចំនួន ៤គ្រឿង, ប្រាក់រៀលចំនួន ២៤០,០០០រៀល, ដាវសាមូរ៉ៃចំនួន ២ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។