ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ឯក ហ៊ឹម ភិរុណ នាយរងការិយាល័យសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្រៀនបច្ចេកទេសយកសំណាកតេស្តរហ័ស (Rapid Test) ដល់បុគ្គលិកពេទ្យនៃនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត អ៊ុ ប៊ុនធឿន។