ព្រះសីហនុៈ នៅវេលាម៉ោង២២ និង៥០យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចក្រុម៤៦ ភូមិ០១សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំង កងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. គឹម សុថារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០២. តាន់ ចាន់ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៣. លឹម សុធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៤. ម៉ៅ សុផេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៥. ណុប សុជារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៦. តុលា ពូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៧. ប៉ែន រឹទ្ធដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៨. ឃួន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
០៩. ភូ ចរិយា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
១០. សំ នួន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបានដោយមានការសហការដ៏ល្អ ពីបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ដំណឹងមកកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុថា នៅចំណុចកើតហេតុខាងលើ មានយុវជនមួយក្រុមកំពុងជួបជុំគ្នាសេពគ្រឿងញៀន។ បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងកងរាជអាវុធហត្ថ បានចេញប្រតិបត្តិការបង្ក្រាបភ្លាមៗ ដោយបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ ដែលមានទម្ងន់ស្មើ ៦.៤០ក្រាម
០២.ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន០៤គ្រាប់
០៣. ទូរស័ព្ទចំនួន ០៥គ្រឿង
០៤. ម៉ូតូចំនួន ០៧គ្រឿង
០៥. នាឡិការចំនួន ០១គ្រឿង
០៦. ដែកកេះចំនួន០១
០៧. កាបូបដៃតូចចំនួន០២
០៨. កន្ត្រៃកាត់ក្រចកចំនួន០១
០៩. សោរម៉ូតូចំនួន០១
១០. លុយខ្មែរចំនួន ១.៥៩៨.៥០០ រៀល
១១. លុយដុល្លាចំនួន ៥៨៣ ដុល្លា។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។