You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងបិទខ្ទប់ ០៨ គោលដៅក្នុងខេត្តស្ទឹងត្រែង

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងបិទខ្ទប់ ០៨ គោលដៅក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះចែកអំណោយដល់កងកម្លាំងបិទខ្ទប់មាន ០៨ គោលដៅក្នុងស្រុកចំនួន ០៣មានស្រុកសេសាន ០៦ កន្លែងមានព្រំប្រទល់ខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង, ស្រុកសៀមបូក ០១ កន្លែងព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងព្រំប្រទល់ខេត្តព្រះវិហា និងខេត្តស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ ០១ កន្លែង។
សម្ភារៈចែកជូនមានអង្ករចំនួន ១៧៦គីឡូក្រាម, មីម៉ាម៉ាចំនួន ២៤ កេសតូច, ទឹកត្រីចំនួន ១៦ យួរ, ម៉ាសចំនួន ១,៦០០ ម៉ាស, ឆ័ត្រធំចំនួន ០៨ ឆ័ត្រ (សែលខាត), ត្រីស្រស់ចំនួន ៨០ គីឡូក្រាម ក្នុងនោះក្នុងមួយគោលដៅទទួលបានអង្ករចំនួន ២២ គីឡូក្រាម, មីម៉ាម៉ាចំនួន ៣កេសតូច, ទឹកត្រីចំនួន ០២ យួរ, ម៉ាសចំនួន ២០០ ម៉ាស, ឆ័ត្រ ០១ និងត្រីស្រស់ចំនួន ១០ គីឡូក្រាម។