រតនគិរី៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុកនាំយកអំណោយប្រគល់ជូនដល់ជំនាញសុខាភិបាលមណ្ឌលសុខភាពស្រុក ដើម្បី ចូលរួមចែករំលែកការខ្វះខាតក្នុងពេលប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅ កន្លែងធ្វើតេស្តរហ័សសាលាបឋមសិក្សាកាតែស្ថិតនៅភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
អំណោយរួមមានទឹកបរិសុទ្ធចំនួន ១០កេស, ភេសជ្ជៈខារ៉ាបាវចំនួន ០២កេស, ភេសជ្ជៈ កូកាកូឡាចំនួន ០២កេស, ភេសជ្ជៈបាកាសចំនួន ០២កេស, ទឹកផ្លែឈើចំនួន ០២កេស។