កណ្តាល៖ ព្រឹកថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះសម្រួលចរាចរណ៍ រក្សាសណ្ដាប់ធ្នាប់ និងសហការបាញ់ទឹកពន្លត់អគ្គិភ័យឆាបឆេះរោងស្តុកប្រេងសាំង ១កន្លែងស្ថិតក្នុង ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ដែលបណ្តាលឲ្យខូចខាតទាំង ស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។