You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាំប្រភេទឈើហូបផ្លែបន្ថែមថ្មីចំនួន ១៣១ដើម

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាំប្រភេទឈើហូបផ្លែបន្ថែមថ្មីចំនួន ១៣១ដើម

ស្វាយរៀង ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមការចង្អុលបង្ហាញជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្តីពីការបង្ករបង្កើនផល ដាំដុះចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែ ត្រី សាច់ដែលមានសារធាតុគីមី និងដើម្បីលើកស្ទួយការហូបចុកប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាំប្រភេទឈើហូបផ្លែបន្ថែមថ្មីចំនួន ១៣១ដើម មានដូចជា៖
– ដើមមៀន ៣៥ដើម
– ដើមសាវម៉ាវ ៣០ដើម
– ដើមត្របែក ២៣ដើម
– ដើមក្រូចខ្លុង ២០ដើម
– ដើមធុរ៉េន ១២ដើម
– ដើមមង្ឃុត ០៥ដើម
– ដើមទឹកដោះគោ ០៣ដើម។