You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ករបង្កើនផលដាំដុះចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាព

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ករបង្កើនផលដាំដុះចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាព

កំពង់ស្ពឺ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមការចង្អុលបង្ហាញជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្តីពីការបង្ករបង្កើនផល ដាំដុះចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែ ត្រី សាច់ដែលមានសារធាតុគីមី និងដើម្បីលើកស្ទួយការហូបចុកប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាក់ស្តែង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ករបង្កើនផលដាំដុះចិញ្ចឹមសត្វរួមមានប៉េងប៉ោះ ចំនួន ០៩ដើម, ដូងចំនួន ០៤ដើម, ចេកពងមាន់ចំនួន ១១ដើម, ប្រមូលផលក្រូចឆ្មាចំនួន ០២ដើម, ត្របែកចំនួន ០២ដើម, ល្ពៅចំនួន ០៦ ដើមុំ ស្វាយ       ចំនួន ០១ដើម, ម្រះព្រៅចំនួន ០៧ដើម, ត្រប់ចំនួន ១០ដើម, ត្រកួនចំនួន ០១រង, ម្ទេស          ចំនួន ១១ដើម, ចេកណាំវ៉ាចំនួន ២៦ដើម, គុម្ពស្លឹកគ្រៃចំនួន ៤២គុម្ព, ននោង        ចំនួន ០៧ទ្រើង។

ការចិញ្ចឹមសត្វមាន់ចំនួន ៣៥ ក្បាល, ទាកាប៉ាចំនួន ០២ក្បាល, ក្ងានចំនួន ១២ក្បាល, ព្រាបចំនួន ០៥ក្បាល, ត្រីប្រមាណ ៥០០ក្បាល។