កំពង់ឆ្នាំងៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង សហការជាមួយខណ្ឌរដ្ឋបាលជលផល បានបង្ក្រាបបទល្មើសនេសាទ ០១លើក ស្ថិតនៅចំណុចភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
បើសំដីលោកអនុសេនីយ៍ឯក ខឹម វណ្ណារិទ្ធ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. មាត់លួស្បៃមុង ចំនួន៣០មាត់ឡូ
០២. បង្គោលឬស្សីចំនួន ៥០០ដើម
០៣. របាំងព្រួលស្បៃមុង ចំនួន៩៥០ម៉ែត្រ
០៤. ត្រីចំរុះចំនួន ១០០គីឡូក្រាម
សម្ភារៈដែលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល ចំណែកកូនត្រីចំរុះត្រូវបានលែងចូលទន្លេវិញ។