កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៥ កក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ ងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថខែមិថុនា ទិសដៅការងារ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធVideo (Zoom Meeting) នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ សមាសភាពចូលរួមប្រជុំមានលោកមេបញ្ជាការរង, ប្រធានមន្ទីរទាំង០៧, នាយការិយាល័យផែនការប្រតិបត្តិការ, ឣនុប្រធានមន្ទីរ នាយការិយាល័យ, មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងប្រធានស្នាក់ការសន្តិសុខ។