កំបូល៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួម លោកប្រធានមន្ទីរ, នាយក្រុមយោធាចារ្យ និងនាយការិយាល័យ ដែលមានការពាក់ព័ន្ធទាំងអស់។