ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រទាំង ៦ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងត្រួតពិនិត្យអំពីលទ្ធផលនៃការចាក់វ៉ាក់សាំងដូសទី១ នៅតាមបណ្ដាខេត្ត ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ តាមរយៈកម្មវិធី Zoom Meeting