ព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង អញ្ជើញចុះសំណេះសំណាលសួសុខទុក្ខ និងចែកអំណោយមាន ត្រីចំនួន ៥០គីឡូក្រាម ដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង, មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ត្រីចំនួន ៥០គីឡូក្រាម, កន្លែងធ្វើចត្តាឡីស័កក្នុងខេត្តស្ទឹងត្រែងចំនួន ៥កន្លែងក្នុងមួយកន្លែងទទួលបានម៉ាស់ ១០០ និងត្រី ៥គីឡូក្រាម ក្នុងនោះផងដែរលោកឧត្តមសេនីយ៍មេបញ្ជាការ បានអញ្ជើញចុះដល់កន្លែងយកសំណាកដែលកំពុងមានការផ្ទុះរាលដាលជំងឺកូវីដ.១៩ និងបានឧបត្ថម្ភដល់ប្រជាការពារចំនួន ២០០,០០០រៀលផងដែរ។