តាកែវ៖ ព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យ ដែលពាក់ព័ន្ធ។