ភ្នំពេញ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំបូកសរុបលទ្ធផលជ្រើសរើសទ័ពជូនកងពលតូចថ្មើរជើងលេខ៧០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថខេត្តពាក់ព័ន្ធ ព្រមទាំងនាយទាហានទទួលជំនាញបុគ្គលិកជាច្រើនរូបបានចូលរួមផងដែរ។ សូមបញ្ជាក់ថា ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានស្នើសុំឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយជ្រើសរើសទ័ពថ្មី ចំនួន២០០នាក់ ដើម្បីបញ្ចូលក្របខណ្ឌកងពលតូចថ្មើរជើងលេខ៧០ និងមានការឯកភាពពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បន្ទាប់មកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញផែនការ ស្តីពីការជួយជ្រើសរើសពលទាហានជូនអង្គភាពកងពលតួចថ្មើរជើងលេខ៧០ ក្នុងគោលបំណងរួមចំណែកជួយបំពេញភារកិច្ចជូនអង្គភាពកងពលតូចថ្មើរជើងលេខ៧០ ឱ្យបានសម្រេចជោគជ័យ ក្នុងការជ្រើសរើសបេក្ខជន បេក្ខនារី សិស្ស និស្សិត និងយុវជនដែលមានសមត្ថភាពនិងចំណេះដឹងស្ម័គ្រចិត្តចូលបម្រើការងារក្នុងកងទ័ព។ ទន្ទឹមនឹងនោះដែរ ក្នុងការជ្រើសរើសនេះ ត្រូវមានលក្ខណៈសម្បត្តិជាអាទិ៍៖ -មានសញ្ជាតិខ្មែរ -នៅលីវ -មានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ -មានកម្ពស់ចាប់ពី១,៦៧ម៉ែត្រឡើងទៅ -មានកាយសម្បទារគ្រប់គ្រាន់និងមានសុខភាពល្អ -មានភក្តីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធជាមួយនឹងអំពើល្មើសផ្សេងៗ -មានកម្រិតវប្បធម៌មធ្យមសិក្សាបឋមភូមិឡើងទៅ។ ក្រុមការងារជ្រើសរើសបានចាប់ផ្តើមធ្វើការត្រួតពិនិត្យលក្ខណៈសម្បត្តិពីថ្ងៃទី២៨ ខែកក្កដា និងបានបញ្ចប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ហើយតាមប្រតិទិនការងារថ្ងៃនេះ ត្រូវប្រជុំវាយតម្លៃលទ្ធផលនៃការជ្រើសរើសទ័ពនេះ បន្ទាប់មកនឹងបិទផ្សាយលទ្ធផលជាផ្លូវការនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។ កិច្ចប្រជុំថ្ងៃទីនេះ បានធ្វើការបូកសរុបលទ្ធផលនៃការជ្រើសរើស ដោយមានការវាយតម្លៃនិងសម្រេចយកបេក្ខជន បេក្ខនារីតាមលក្ខណៈសម្បត្តិ ដើម្បីធ្វើការបិទផ្សាយលទ្ធផលជាផ្លូវការទាន់ពេលវេលា។ (អេង ហ៊ី)

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញជាអធិបតីក្នុងអង្គប្រជុំបូកសរុបលទ្ធផលជ្រើសរើសទ័ពជូនកងពលតូចថ្មើរជើងលេខ៧០
- Post author:Eng Hy
- Post published:September 1, 2016
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ
You Might Also Like

តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី កែវ លីដា

ឧត្តមសេនីយ៍ត្រី ឡា ឡៃ នាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេជាង ៤៣លានរៀលទៅប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី សំរិត រំដួល

កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់រួមចំណែកជាមួយការងារសង្គម

លោកស្រី វរសេនីយ៍ទោ សម បូរ៉ានី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤០០.០០០រៀល រយៈពេល៤ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

តំណាង លោកវរសេនីយ៍ឯក ជឹម ឬទ្ធី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចាំមួយគ្រួសារសព
