ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត នាយកស្តីទី វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨,៦២៦,៥០០រៀល ប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ឌុច រតនា នាយការិយាល័យព័ត៌មានវិទ្យា វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដោយជំងឺកាំងបេះដូង នៅផ្ទះលេខ០៧៩ ផ្លូវលំ៧០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។