កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទី បានអញ្ជើញសាកសួរសុខទុក្ខ នាយទាហាន ដែលកំពុងសម្រាកធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ នៅសាលាអនុវិទ្យាល័យតាំងទន្លេ។ ក្នុងពេលអញ្ជើញសួរសុខទុក្ខក្រុមករងារបាននាំសម្ភារៈរួមមានអង្ករចំនួន ០៨បាវ, ម៉ាស់ចំនួន ១៦ប្រអប់, ជែលចំនួន ២៤កេស, ទឹកបរិសុទ្ធ ចំនួន ២៤កេស, មីម៉ាម៉ាចំនួន ៨កេស, កូកាកូឡាចំនួន ៨កេស, អាល់កុល ចំនួន ៣០លីត្រ, ថវិកាក្នុងម្នាក់ៗទទួលបាចំនួន ៤០០,០០០រៀល ក្នុងមានកូនស្រីមន្ត្រីអាវុធហត្ថម្នាក់ បានថវិកាចំនួន២០ម៉ឺនរៀល សរុបថវិកាចំណាយចំនួន ៥,១៨៤,០០០រៀល។