រតនគិរី៖ នៅព្រឹកពុធ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញជាអធិបតីក្នុងពិធី បើកចែកនូវបរិក្ខារគោលរបបឆមាស១ និងស្បែកជើងករវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយ នាយរងអាវុធហត្ថខេត្តរតនគីរី។