You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង០៩:៤៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយមន្ត្រីជំនាយរដ្ឋបាលព្រៃឈើឆែប និងគណៈកម្មការសហគមន៍ព្រៃឈើក្រសាំង ចុះល្បាតព្រៃសហគមន៍ បានប្រទះឃើញជនជនសង្ស័យ ០២នាក់ កំពុងធ្វើសកម្មភាពប្រមូលផល អនុផលព្រៃឈើដោយប្រើប្រាស់រណាយន្តចំនួន ០២គ្រឿង គោយន្តចំនួន ០២គ្រឿង គោយន្តទី១ ជារបស់ឈ្មោះ នុ សឹម ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិឆែបលិចឃុំឆែបមួយ ស្រុកឆែប ដឹកជញ្ជូនឈើអារប្រភេទផ្ចឹកចំនួន១៣សន្លឹក និងគោយន្តទី២ ជារបស់ឈ្មោះ ស្រី ស៊ា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ដឹកជញ្ជូនឈើអារប្រភេទផ្ចឹកចំនួន ១៧សន្លឹកស្ថិតនៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
កម្លាំងបានដកហូតគោយន្តកន្ត្រៃចំនួន ០២គ្រឿង, រណាយន្តចំនួន០២គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។