You are currently viewing លោកវរសេនីយ៍ឯក ឡឹក ចំរើន ដឹកនាំប្រជុំផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ

លោកវរសេនីយ៍ឯក ឡឹក ចំរើន ដឹកនាំប្រជុំផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ

ស្វាយរៀង៖ រសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង តំណាងលោកឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រជុំផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត ៦ចំណុច ដោយបន្ថែមនូវវិធានការមួយចំនួន សម្រាប់ការអនុវត្តនៅពេលខាងមុខ និងផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានសមាសភាពចូលរួមមានលោកនាយសេនាធិការ លោកប្រធានមន្ទីរ និងលោកនាយការិយាល័យដែលមានការពាក់ព័ន្ធ។