ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីសំណះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិនសោធននិវត្តន៍នៃកងរាជអាវុធហត្ថចំនួន ២៥នាក់ ព្រមទាំងយោធិនកាត់ចេញពីការងារកងរាជអាវុធហត្ថ ៦នាក់ សរុប ៣១នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅក្នុងឱកាសនោះដែរ! ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការចុះបើកប្រាក់យោធិនសោធននិវត្តន៍ និងគណៈកម្មការចុះបើកប្រាក់យោធិនសោធននិវត្តន៍មកពីអគ្គបញ្ជាការ, ក្រសួងការពារជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាច្រើនរូបផងដែរ៕