You are currently viewing បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំទីកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងទីកន្លែងធ្វើចត្តាឡីស័ក

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំទីកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងទីកន្លែងធ្វើចត្តាឡីស័ក

សៀមរាប៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំទីកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងទីកន្លែងធ្វើចត្តាឡីស័ក របស់កងរាជអាវុធហត្ថខេត្តសៀមរាប។
សូមបញ្ជាក់ថា ទីតាំងអាគារមន្ទីរសម្ភារៈបច្ចេកទេសថ្មី ជាប់នឹងទីតាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដែលសាងសង់ហើយ មិនទាន់ឲ្យមន្ត្រីមន្ទីរ ការិយាល័យទៅបម្រើការនៅទីនោះ ហើយទីតាំងនោះមានទីធ្លាស្រឡះល្អ មានទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ ទើបកងរាជអាវុធហត្ថខេត្តសៀមរាប បានសម្រេចរៀបចំទីតាំង និងអាគារទាំងនោះ ធ្វើជាអាគារព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងជាអាគារសម្រាប់ធ្វើចត្តាឡីស័ករបស់កងរាជអាវុធហត្ថខេត្តសៀមរាប។
ការរៀបចំរួមមាន៖
១-អាគារព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ជាអាគារថ្មមាន ០៥បន្ទប់ មាន ០៥គ្រែ មានបន្ទប់ទឹក ០៥ បន្ទប់។
២-អាគារធ្វើចត្តាឡីស័ក ជាអាគារថ្មចំហមិនមានជញ្ជាំងទំហំ ៩.៥០ម៉ែត្រ X ៣០ម៉ែត្រ បានរៀបចំគ្រែសម្រាប់ធ្វើចត្តាឡីស័ក ចំនួន ១០គ្រែ មានផ្ទះបាយ ០១កន្លែង និងមានបន្ទប់ទឹករួម ចំនួន ០៧បន្ទប់ និងបានតម្លើងរោងដែកប្រក់តង់ចំនួន ០២ខ្នង និងរៀបចំតុកៅអីសម្រាប់ហូបបាយចំនួន ០៣តុ ស្មើនឹង ១៥កៅអី។
៣-បានរៀបចំបន្ទប់សម្រាប់ក្រុមពេទ្យប្រចាំការ សម្រាប់ពិនិត្យព្យាបាលជំងឺចំនួន ០១បន្ទប់ ក្នុងនោះមានក្រុមពេទ្យចំនួន ០៥នាក់។
៤-អង្គភាពបានត្រៀមសម្លៀកបំពាក់ការពារកូវីដ១៩ ចំនួន ២០កុំប្លេ, ត្រៀមម៉ាស់ចំនួន ៣០៨ ប្រអប់, អាល់កុលចំនួន១,៣៥០លីត្រ, ធុងធំបាញ់ថ្នាំសម្លាប់មេរោគចំនួន ០៤ ធុង, ធុងតូចបាញ់អាល់កុលចំនួន ០៦ធុង។
៥-បានត្រៀមឱសថចិនសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន ១០០ប្រអប់ ស្មើនឹង ២៤០០ គ្រាប់។