You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចុះរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល សម្រាប់យោធិន នៃកងរាជអាវុធហត្ថខេត្

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ចុះរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល សម្រាប់យោធិន នៃកងរាជអាវុធហត្ថខេត្

រតនគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងចុះរៀបចំបម្រុងទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល សម្រាប់យោធិន នៃកងរាជអាវុធហត្ថខេត្ត មានទីតាំងនៅសាលាបឋមសិក្សា ហ៊ុន សែន ភូមិថ្មីស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ក្រោយពីការត្រួតពិនិត្យរួច លោកឧត្តមសេនីយ៍ មេបញ្ជាការ បានសម្រេចយក ចំនួន ០១ អាគារ មាន ០៦ បន្ទប់ បន្ទប់នីមួយៗមានទំហំ ៨ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ក្នុង ១បន្ទប់ដាក់គ្រែចំនួន ០៥ គ្រែ មានឡាបូសម្រាប់លាងដៃ រោងបាយចំនួន ០១ និងបន្ទប់ទឹកចំនួន ០៦ បន្ទប់ មានគ្រែចំនួន ៣០ សម្ភារៈសម្រាប់សម្រាកព្យាបាលចំនួន ៣០ ឃីត ក្នុងមួយឃីតមានមុង១, កន្ទេល១, ភួយ១, ខ្នើយ១ និងមានអាល់កុល ជែល ម៉ាស់ សាប៊ូ ម៉ាស៊ីនវាស់ស្ទង់កំដៅ ទូរបាញ់ថ្នាំសម្លាប់មេរោគ ០១គ្រឿង និងបណ្ដាញទឹកស្អាត អគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ធានាការសម្រាកព្យាបាលបានចំនួន ៣០នាក់។