You are currently viewing កម្លាំអាវុធហត្ថខេត្តកំពង់ចាម បានយកសំណាកធ្វើតេស្ដរហ័ស (Rapid test) រកមេរោគកូវីដ-១៩

កម្លាំអាវុធហត្ថខេត្តកំពង់ចាម បានយកសំណាកធ្វើតេស្ដរហ័ស (Rapid test) រកមេរោគកូវីដ-១៩

កំពង់ចាម៖ អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំធ្វើការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ដល់នាយទាហាន នាយទាហានរង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តទាំងអស់ ដើម្បីរកមេរោគកូវីដ-១៩ ។

កាធ្វើតេស្តយកសំណាកជាលទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់។
ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងដែលអវិជ្ជមានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗ ដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕