You are currently viewing លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យកន្លែងបំរុងត្រៀមសម្រាប់ព្យាបាលជំងឺកូវីដ-១៩

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យកន្លែងបំរុងត្រៀមសម្រាប់ព្យាបាលជំងឺកូវីដ-១៩

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បាកដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យកន្លែងបំរុងត្រៀមសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងទីកន្លែងធ្វើចត្តាឡីស័ក របស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ទីតាំងសម្រាកព្យាបាលជំង្ងឺកូវីដ-១៩ កំរិតស្រាល និងធ្វើចត្តាឡីស័កមានអគារថ្មចំនួន ០២ខ្នង។
១. កន្លែងសម្រាកព្យាបាលកំរិតស្រាលចំនួន០១ ខ្នង ដែលមានទទឹង ០៨ ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រ និងមាន ០៥បន្ទប់ គ្រែចំនួន ១៥។
២. កន្លែងធ្វើចត្តាឡីស័កចំនួន០១ ខ្នង មានទទឹង ០៨ ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ និងមាន០៥ បន្ទាប់ គ្រែចំនួន១៥ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
៣.មានបន្ទប់បង្គន់អនាម័យ ចំនួន០៨ ។