You are currently viewing ថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆែករកឃើញក្នុងសម្ភារៈ ផ្ញើឲ្យអ្នកជំងឺកូវីដ-១៩!

ថ្នាំគ្រាប់ពណ៌ផ្កាឈូក (សង្ស័យជាសារធាតុញៀន) ៤០គ្រាប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឆែករកឃើញក្នុងសម្ភារៈ ផ្ញើឲ្យអ្នកជំងឺកូវីដ-១៩!

ភ្នំពេញ៖ នាល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គោលដៅដឹព្រីមៀសែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។