You are currently viewing ក្រុមគ្រូពេទ្យបានចុះមកយកសំណាកតេស្តរហ័ស នាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំ!

ក្រុមគ្រូពេទ្យបានចុះមកយកសំណាកតេស្តរហ័ស នាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំ!

ត្បូងឃ្មុំ៖ រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្រុមគ្រូពេទ្យបានចុះមកយកសំណាកតេស្តរហ័សជូននាយអាវុធចំនួន ២១នាក់ ចុងភៅ ចំនួន ០២នាក់ (លទ្ធផល អវិជ្ជមានទាំងអស់គ្នា) ដោយឡែកនាយអាវុធហត្ថ ០២រូប។ ១.អនុសេនីយ៍ទោ ស្រី សឿម សមាជិកស្រុកអូររាំងឪ និង ២.អនុសេនីយ៍ត្រី មៀច វាសនា សមាជិក ស្នាក់ការសន្តិសុខ៧៣៨ ប្រចាំស្រុកតំបែរ (វិជ្ជមានកូវីដ-១៩)ដែលក្រុមគ្រូពេទ្យចុះទៅយកសំណាកដល់ស្រុក និងស្នាក់ការសន្តិសុខ បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យយកទៅព្យាបាល នៅវិទ្យាល័យសម្តេចតេជោ ខេត្តត្បូងឃ្មុំ។