You are currently viewing លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យឧបករណ៍ សម្ភារៈសង្រ្គោះ

លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន អញ្ជើញចុះត្រួតពិនិត្យឧបករណ៍ សម្ភារៈសង្រ្គោះ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យឧបករណ៍ សម្ភារៈសង្រ្គោះ ដែលការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអ្នកថែទាំ និងគ្រប់គ្រងឧបករណ៍ សម្ភារៈទាំងនេះ ដែលបានរៀបចំធ្នើសំរាប់ដាក់ឧបករណ៍ សម្ភារៈសង្រ្គោះចំនួន៣ធ្នើ មានធ្នាក់៣ជាន់ ដែល២ធ្នើមានទទឹង ០.៦ម៉ែត្រ បណ្តោយ២.៤ម៉ែត្រ និង១ធ្នើមានទទឹង០.៦ម៉ែត្រ បណ្តោយ៣ម៉ែត្រ។