អហផទ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុង ដេយ៉ុង អគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម មេបញ្ជាការរង នាយខុទ្ទកាល័យ ផងដែរ។