You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចេញប្រតិបត្តិការសង្គ្រោះ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចេញប្រតិបត្តិការសង្គ្រោះ

កំពង់ស្ពឺៈ គ្រោះអគ្គិភ័យដែលបានឆាបឆេះស្ថានីយ៍ប្រេង សូគីម៉ិចស្ថិតនៅមុខផ្សារកំពង់ស្ពឺ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅនៅទីរួមខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ ពីព្រោះការឆាបឆេះពីដំបូងមានទំហំធំ ដោយផ្សែងដ៏ខ្មៅងងឹត បានហុយឡើងលើ យ៉ាងខ្មួលខ្មាញ់។

គ្រោះអគ្គិភ័យដ៏ធំមួយនេះ ដែលបានរលត់ទៅទាំងស្រុង នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃដដែលនេះ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចំរុះជាង៦០០នាក់ អមដោយរថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង និងប្រើអស់៦២ជើង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង។
របាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃនេះ ស្ថិតនៅស្ថានីយ៍ប្រេងឥន្ទៈសូគីម៉ិចនៅទល់មុខផ្សារកំពង់ស្ពឺក្នុង ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមនរបស់លោក អ៉ឹង ឈុនទ្រី។

ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចេញប្រតិបត្តិការសង្គ្រោះ ដោយដឹកនាំកម្លាំងដោយផ្ទាល់ សរុបចំនួន៩៩នាក់ ចូលរួមសហការពន្លត់ អគ្គីភ័យនេះផងដែរ។
j1

j2

j3

j4

j5

j6