មណ្ឌលគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល និងទីតាំងសំរាប់ធ្វើចត្តាឡីសក័សំរាប់យោធិន នៃកងរាជអាវុធហត្ថខេត្តមានទីតាំងសំរាប់ព្យាបាលកម្រឹតស្រាល មានទំហំដី ១៥,០០០ម៉ែត្រការ៉េ (មានទឹកនិង ភ្លើង) មានអគារសំរាក០១ ទំហំ៩ម៉ែត្រ គុណនឹង១២ម៉ែត្រ ដាក់បាន៨គ្រែ និងជុំវិញសួន មានតង់កញ្ជុះ ០៦ , បន្ទប់ទឹក០២, បង្គន់អនាម័យ ០៣, ចង្ក្រានបាយ០១, ស្ថិតនៅភូមិអូរស្ពាន ក្រុងសែនមនោរម្យ និងទីតាំងធ្វើចត្តាឡីស័ក ស្ថិតក្នុងសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ក្រុងសែនមនោរម្យ មាន ០៤បន្ទប់ បន្ទប់នីមួយៗមានទំហំ ៤ គុណនឹង ៨ម៉ែត្រ ផ្ទុកបាន ០៦គ្រែ មានបន្ទប់ទឹក០២ និង បន្ទប់អនាម័យ ០៦៕
អង្គភាពបានត្រៀមមានប្រដាប់ធ្វើតេស្តរហ័សចំនួន ១៥០, ឱសថបុរាណចិន៥០ ប្រអប់, ប្រដាប់វាស់សម្ពាធឈាម ០២កំប្លេ, បំពង់អុកស៊ីសែន ០២កំប្លេ, ម៉ាសីនវាស់កំដៅ ០២, អាល់កុល ៣០០លីត្រ, ម៉ាស ០៥កេសធំ, អាវការពារ ២០កំប្លេ។