You are currently viewing ក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ

ក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន ០៩រូប សហការជាមួយក្រុមគ្រូពេទ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ កំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។