You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទល្មើសព្រៃឈើ

ព្រះវិហារ៖ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារកម្លាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសង្គមថ្មី សហការជាមួយសង្តាត់រដ្ឋបាលព្រៃឈើសង្គមថ្មី ជាមួយអង្គការអិនអស៊ីឌីប្រចាំខេត្តព្រះវិហារ នគរបាលប៉ុស្តិ៍ សម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តធ្វើការបង្ក្រាបសន្និធិឈើខុសច្បាប់ចំនួន ០៦ទីតាំង:
១.និយាមការ(0476052-1481568)ឈើសុក្រម ២៧សន្លឹក
២.និយាមការ(0476109-1481657)ឈើឈ្លីក១៦សន្លឹក
៣.និយាមការ(0475541-1481009) ឈើឈ្លីក២២សន្លឹក
៤.និយាមការ(0476041-1481138) ឈើឈ្លីក ២៨សន្លឹក
៥.និយាមការ(0473774-14806920)ឈើឈ្លីក ០៦សន្លឹក។
ចំពោះករណីខាងលើនេះគឺប្រជាពលរដ្ឋកាត់ឈើនៅក្បាលស្រែនិងចូលលួចកាត់នៅដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឌីសស្ទីង ដើម្បីយកមកលក់បន្តឱ្យក្រុមឈ្មួញចូលទៅខេត្តកំពង់ធំ ហើយករណីនេះកម្លាំងអាវុធហត្ថ និងសហការស្រាវជ្រាវរកប្រភពកាប់ និងប្រភពឈ្មួញ។
ចំណែកឯវត្ថុតាងដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង។