កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទី បានដឹកនាំកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រមូលផលបន្លែ នៅសួនបន្លែនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចំនួន ០៣រង ក្នុងនោះមានដកឆៃថាវចំនួន ០១រង ស្មើនឹង ១៥គីឡូក្រាម, ដកស្ពៃក្រញាញ់ ចំនួន ០១ ស្មើនឹង ២៥គីឡូក្រាម, ដកស្ពៃចង្កឹះចំនួន ០១រង ស្មើនឹង ២៨គីឡូក្រាម។
ក្នុងនោះអង្គភាពត្រៀមដាំបន្ថែមត្រកួនចំនួន ០១រងធំ, ប៉េងប៉ោះចំនួន ០១រងធំ, ត្រប់ចំនួន ១៤៤គុម្ព ព្រមជាមួយបន្លែបង្កាផ្សេងៗជាច្រើនបន្ថែមទៀត។