រតនគិរី៖ នៅវេលាម៉ោង១៤.៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក បានចុះបង្រ្កាបជាក់ស្តែងករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតត្រង់ចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៤កញ្ចប់(តូច៩ និង ធំ ៥កញ្ចប់) ទម្ងន់១៩៩.២៣ ក្រាម ថ្លឹងទាំងសម្បកថង់, ប្រាក់រៀលចំនួន ១៨០,០០០ រៀល, ទូរស័ព្ទចំនួន ១ គ្រឿង, អត្តសញ្ញាណប័ណ្ណ២សន្លឹក និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿងតាមនីតិវិធី។