រតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន សីហា សហការជាមួយជំនាញគយរដ្ឋករ សាខាខេត្តរតនគិរី បានឃាត់រថយន្តមួយគ្រឿងម៉ាកម៉ាសស្តា ឆ្នាំផលិត២០១៧ ពណ៌ប្រផេះស្លាកលេខ ក្រចេះ 2A0421 សង្ស័យថាគ្មានពន្ធនៅចំណុច ភូមិអុល ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។
បច្ចុប្បន្នរថយន្ត រក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរីចាត់ការបន្ត។