ព្រះវិហារ៖ នៅវេលាម៉ោង ១៥:៣០ នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថគោលដៅកំពង់ស្រឡៅ បានសហការជាមួយមន្ត្រីជំនាញបរិស្ថាន កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ស្រឡៅមួយ ដឹកនាំដោយលោក នៅ ប្រុស ប្រធានមន្ទីរបរិស្ថានស្តីទី ខេត្តព្រះវិហារ ក្រោមការបញ្ជាផ្ទាល់តាមទូរស័ព្ទពីលោក ថុល កំហឹង ព្រះរាជអាជ្ញារង នៃអាយ្យការខេត្តព្រះវិហារ បានធ្វើការដកហូតឈើសន្និធិប្រភេទលេខ១ (សសរផ្ចឹក) ចំនួន ៦៥ដើម ស្មើនឹង ៨.៩៥៧ម៉ែត្រីគុណ នៅចំណុចUTM (571842-1559692) ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
បច្ចុប្បន្នវត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃព្រះរកា-ឆែប ភ្នំសង្កែ។