You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

នៅវេលាម៉ោង ១៦និង ០០នាទី ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងស្នងការនគរបាលខេត្តកោះកុង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ ៤៧ ភព ២១ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១  ពីបទឆបោកចេញដោយលោក មីន មករា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង។

បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនសង្ស័យឱ្យទៅកម្លាំងនគរបាលខេត្តកោះកុងចាត់ការតាមនីតិវិធី។