កណ្តាលៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខែសីហា លើទិសដៅខែកញ្ញា ឆ្នាំ២០១៦ និងផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពី នីតិវិធីនៃការស្នើសុំ
និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើអោយការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត និងសភាពការណ៍ជាតិថ្មីៗ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយ នាយរងការិយាល័យ និងពលអាវុធហត្ថ ចំនួន៣៥នាក់។