ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើពិធីដាក់គ្រុឌ នៅដីគ្រោងសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ស្ថិតនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីជួយបីបាច់ថែរក្សាឃុំគ្រង ដល់លោកឧត្តមសេនីយ៍មេបញ្ជាការ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ សុំបានសេចក្តីសុខ ចម្រុងចម្រើន ដល់អង្គភាពកងរាជអាវុធហត្ថខេត្តព្រៃវែងទំាងមូល។