កោះកុង៖ ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថកោះកុង បានទទួលអំណោយពី លោក តាំង ឈុនស្រេង តំណាងលោកឧកញ៉ាសុខ ហុង ព្រមទាំងក្រុមគ្រួសារ បានយកអំណោយមកប្រគល់ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង មានសំភារៈដែលអង្គភាពតំរូវការប្រើប្រាស់ចាំបាច់ដូចជាម៉ាស៊ីនបឺតស្លេសចំនួន០១ គ្រឿង, បំពង់អុកស៊ីសែនចំនួន ០២ឈុត និងម៉ាស់ 5D ចំនួន១០០ ប្រអប់។