រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នៅសាលាកំបូល សិក្ខាកាមចំនួន ៨៥រូប នៃវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ជំនាន់ទី១៤ ទទួលបានការផ្សព្វផ្សាយស្តីពីព្រឹត្តការណ៍ថ្មីៗ បញ្ហាព្រំដែន និងបទបញ្ជា ៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីទទួលបានការផ្សព្វផ្សាយ
សិក្ខាកាមទាំងអស់បានជ្រួតជ្រាបច្បាស់អំពីសភាពការណ៍កន្លងទៅ និងសូមប្តេជ្ញាចិត្តគោរពតាមបទបញ្ជា គោរពវិន័យ និងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានសម្រេចជោគជ័យ។