ស្នាក់ការល្បាតររៀង នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញសហការដោយក្រសួងបរិស្ថាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ វេលាម៉ោង ១១:០៥ នាទី បានប្រទះឃើញរថយន្ដកែច្នៃសម្រាប់ដឹកឈើប្រភេទ រ៉េវ ចំនួនពីរគ្រឿង ត្រូវបានបើកចូលជ្រៅទៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដូចមានក្នុងផែនទីបង្ហាញទីតាំងជូនភ្ជាប់។
រថយន្តកែច្នៃ រ៉េវ ២គ្រឿងនេះ នឹងកម្ទេចចោលនៅហ្នឹងកន្លែង តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។