ស្វាយរៀង៖ នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចាត់តាំងកម្លាំងជំនាញផ្នែកសុខាភិបាលកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកស្រីអនុសេនីយ៍ឯក សុខ សុមន្ថា បានធ្វើការពិនិត្យយកសំណាករហ័សរកមេរោគកូវីដ-១៩ ដល់មន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រៃវល្លិ៍ តាមការស្នើសុំ ដើម្បីមានភាពកក់ក្ដៅប្រាកដប្រជា និងកាត់បន្ថយការឆ្លងរាលដាល។
ការធ្វើតេស្ដយកសំណាករហ័សរកមេរោគកូវីដ-១៩ ធ្វើឡើងចំនួន ០៤កន្លែងរយៈពេល ២ថ្ងៃ (ថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២១)
១.សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ធ្វើតេស្ដយកសំណាកបានចំនួន ៤៩នាក់ លទ្ធផលអវិជ្ជមានចំនួន ៤៩នាក់។
២.ការិយាល័យគយ និងរដ្ឋាករបាវិត ធ្វើតេស្ដយកសំណាកបានចំនួន ១៥៩នាក់ លទ្ធផលអវិជ្ជមានចំនួន ១៥៩នាក់។
៣.ការិយាល័យគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិព្រៃវល្លិ៍ ធ្វើតេស្ដយកសំណាកបានចំនួន ១០នាក់ លទ្ធផលអវិជ្ជមានចំនួន ១០នាក់។
៤. ប៉ុស្ដិ៍នគរបាលច្រកទ្វាអន្តរជាតិព្រៃវល្លិ៍ ធ្វើតេស្ដយកសំណាកបានចំនួន ៣៩នាក់ លទ្ធផលអវិជ្ជមានចំនួន ៣៩នាក់។