កំពង់ស្ពឺៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការពារសុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងដំណើរការ ការចុៈឈ្មោៈបោះឆ្នោត ឆ្នាំ២០១៦
ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាង លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយ នាយរងការិយាល័យ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោកមេបញ្ជាការរងបានលើកឡើងថា យើងជាកម្លាំងអព្យាក្រិត មានភារៈកិច្ច ពង្រឹងកិច្ចការពារសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅចុះ ឈ្មោះបោះឆ្នោត និងការពារជូនមន្ត្រីប្រតិបត្តិការ គ.ជ.ប តំណាងគណះបក្សនយោបាយ នានា អ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិដែលបានមកចូលរួម ។
យើងត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ងបំផ្លាញ ឬធ្វើឲ្យរាំងស្ទះ ដល់ដំណើរការ ការចុះឈ្មោះបោះឆ្នោតគ្រប់រូបភាព ទប់ស្កាត់ដាច់ខាត និងប្រឆាំងការប្រព្រឹត្តបទល្មើសជាក់ស្តែង ក្នុងបរិវេនកន្លែងបោះឆ្នោត។