You are currently viewing កម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង

កម្លាំងអាវុធហត្ថបានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង

យោងបទបញ្ជារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​ មកដល់ម៉ោង ០១៖៥៥នាទី អនុសេនីយ៍ឯក ក្រឹង វ៉ុន កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានរាយការណ៍តាមទូរស័ព្ទមកបញ្ជាក់ថារថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង ត្រូវបានដុតកម្ទេចចោលនៅនឹងទីតាំង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។