ឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត រៀបចំទីតាំងព្យាបាលជំងឺកូវីដ-១៩ កម្រឹតស្រាល និងទីតាំងធ្វើចត្តាឡីស័ក សំរាប់យោធិន នៃកងរាជអាវុធហត្ថខេត្ត ទីតាំងព្យាបាលកម្រឹតស្រាល នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ០២អាគារ ០៥បន្ទាប់ ស្មើ ១០គ្រែ នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំណែកទីតាំងធ្វើចត្តាឡីស័ក ស្ថិតនៅសាលាបឋមសិក្សាអូរឬស្សី ០១អាគារ ០៤បន្ទប់ ស្មើ ២០គ្រែ នៅភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។